វិទ្យាល័យកំពង់ឈើទាល
អំណោយដ៏មានតំលៃចេញពីព្រះបញ្ញាញាណ
វិទ្យាល័យកំពង់ឈើទាល
ព្រះអង្គក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃទ្រង់បានកសាង
វិទ្យាល័យកំពង់ឈើទាល ដែលមានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ ដើម្បីធ្វើជាព្រះរាជអំណោយថ្លៃថ្លានិងប្រកប
ដោយនិរន្តរភាពជូនដល់ប្រជាជនកម្ពុជាដើម្បីនឹងតបស្នងនូវទឹកចិត្តសប្បុរសធ៌មនិង
ទឹកចិត្តមេត្រីព្រមទាំងសំដែងពីសម្ព័ន្ធភាពនិងមិត្តភាពល្អប្រសើររបស់ប្រជាជនទាំងពីរប្រទេស ។ ព្រះអង្គទ្រង់ប្រោសមេត្តាឪ្យអង្គភាពឯកជនចូលរួមក្នុងគណះ
កម្មការដំនើរការគំរោងការដោយព្រះអង្គទ្រង់ប្រោសមេត្តាគង់ជាព្រះប្រធានគំរោងការនេះផ្ទាល់ ។វិទ្យាល័យកំពង់ឈើទាលជាសាលារៀនកំរិតមធ្យមសិក្សាដោយ
បង្រៀនទាំងចំនេះទូទៅនិងបណ្តុះបណ្តាលវិជ្ជាជីវះ ។ ព្រះរាជឧបត្ថមបានរួមលើ
គ្រប់ផ្នែកទាំងអស់បញ្ចូលគ្នា ដោយចាប់ផ្តើមពីការប្រមូលទិន្នន័យពីតំរូវការរបស់
សហគមន៍ក្នុងតំបន់ ការធ្វើផែនការសំរាប់សាងសង់អាគារ ផ្ទះសំនាក់គ្រូព្រមទាំង
ផ្ទះអន្តេវាសិកដ្ឋាន ការអភិវឌ្ឍន៍កម្មវិធីសិក្សាការត្រៀមបុគលិកសិក្សា ការអភិវឌ្ឍ
ការបង្រៀននិងរៀន ការអភិវឌ្ឍន៍ការងារគ្រប់គ្រង ការបំពាក់សំភារះបរិក្ខារនិង
អធិការកិច្ចផ្នែកអប់រំ ព្រមទាំងសកម្មភាពពិសេសផ្សេងៗទៀត ដូចជាការប្រទាន
អាហារូបករណ៍ដល់សិស្ស និង គ្រូគំរោងការអភិវឌ្ឍន៍ផ្នែកគុណភាពជីវិត និង
បរិស្ថានសាលារៀន ។
ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន ទ្រង់យាងទតទីកន្លែងកសាង
សាលារៀនជាលើកដំបូងនៅថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០០០ និងយាង
មកក្នុងពិធីបញ្ចុះបឋមសិលានៅថ្ងៃ ព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០០១ និង
យាងត្រួតពិនិត្យ ដំណើរការសាងសង់សាលារៀន នៅថ្ងៃ អង្គារ ទី៣០ ខែតុលា
ឆ្នាំ២០០១ និងនៅថ្ងៃ សុក្រ ទី ២៤ ខែ ឧសភា ឆ្នាំ ២០០២ បន្ទាប់មកនៅថ្ងៃ
ព្រហស្បតិ៍ ទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទ្រង់យាងមកធ្វើជាអធិបតីក្នុងពិធី
សម្ភោធវិទ្យាល័យនេះ ។

មានរូបនៅខាងក្រោម please click more>>
click មិនចេញទេ គឹមសៀង អើយ!!!!
សុំទោស ! now ខ្ញុំ ADD រូបភាពបន្ថែមហើយ សូម បញ្ចេញមតិអោយញ៉ុមផងណា(បើមានខុសឆ្គងត្រង់ណា សូមមេត្តាផង ព្រោះអីញ៉ុមមិនសូវចេះប្រើ word press ទេ)
it’s good
yes thank you so much P’khem