រំលង ទៅខ្លឹមសារ

បុណ្យ​ភ្ជុំ​បិណ្ឌ

19/09/2010

              នៅ​សល់​តែ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​នឹង​ឈាន​ចូល​មក​ដល់​ហើយ​ប្រជា​ពល​រដ្ឋ​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​តែង​និយាយ​ពី​មួយ​ទៅ​មួយ​ពី​រឿង​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ហាក់​ដូច​ជា​រង់​ចាំ​ថ្ងៃ​ពិសេស​នេះ​ចូល​មក​ដល់​ឆាប់ៗ​ដើម្បី​ចូល​រួម​ដោយ​ទឹក​ចិត្ត​ជ្រះ​ថ្លា​។

              ទាក់​ទងនឹង​​រឿង​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​លើ​ តាម​អាចារ្យ​ជំនាន់​ដើម​ជា​អ្នក​ឈ្លាស​វៃ​ខាង​ទ្រឹស្តី​ព្រះ​ពុទ្ធ​សាសនា​បាន​បញ្ចេញ​ទស្សនៈ​ទុក​មក​ថា ដល់​ថ្ងៃ​ភ្ជុំ​បិណ្ឌ​ហើយ​ បើ​ពួក​ញាតិ​សន្តាន​កូន​ចៅ​មិន​យក​ចង្ហាន់​ទៅ​វត្ត​ទេ ពេល​ពួក​ប្រេត​ដើរ​រក​ស៊ើប​អង្កេត​គ្រប់​ប្រាំ​ពីរ​វត្ត​ហើយ​ក៏​នៅ​មិន​ឃើញ​ទៀត​នោះ ពួក​ប្រេត​(អ្នក​ស្លាប់) ដាក់​បណ្តា​សា​ដោយ​ពាក្យ​អាក្រក់​បំផុត​ តែ​បើ​បាន​ឃើញ​កូន​ចៅ​ញាតិ​សន្តាន​ទៅ​វត្ត​ធ្វើ​បុណ្យ​ភ្ជុំ​បិណ្ឌ​ហើយ​តែង​ឱ្យ​ពរ​ជ័យ​សព្ទ​សា​ធុការ​ រកស៊ី​មាន​បាន​ចំរុង​ចំរើន​ ត្រជាក់​ត្រជំ​ សុខដុម​រមនា​ មាន​សិរី​សួ​ស្តី​ អាយុ​យឺន​យូរ​ បាន​សុខ​ពី​លោក​នេះ​រហូត​បរលោក​។ ទោះ​បីជា​​ទស្សនៈនេះ​​កន្លង​ពី​ទ្រឹស្តី​ពុទ្ធ​សាសនា​ខ្លះ​មែន​ តែ​ជា​ការ​បង្ហាញ​សុច្ឆន្ទៈដ៏​វិសេស​ថ្លៃ​ថ្លា​ណាស់​ ដោយ​លោក​ខ្លាច​កូន​ចៅ​ជំនាន់​ក្រោយ​ភ្លេច​វត្ត​អារាម​ទៅ​ជា​មនុស្ស​មិន​ស្គាល់​បាប​ បុណ្យ​ គុណ​ ទោស​ អាក្រក់​ ល្អ​ ដោយ​ហេតុ​ថា​ សាសនា​នេះ​ហើយ​ជា​ឫស​គល់​នៃ​វប្ប​ធម៌​ បើ​មនុស្សវៀរ​​សាសនា​ វត្ត​អារាម​ ដូច​​ភ្លេច​អត្ត​សញ្ញាណ​របស់​ខ្លួន​ដូច្នេះ​ដែរ​ដូច​ពាក្យ​លោក​លើក​ឡើង​ថា​ «សាសនា​រលត់​ជាតិ​រលាយ»​ព្រោះ​សាសនា​​​ជាមូល​ដ្ឋាន​នៃ​សេចក្តី​ល្អ​របស់​មនុស្ស​ ។ សូម្បី​តែក្សត្រ​​ក៏​មាន​ធម៌​គ្រប់​គ្រង​តាម​លំនាំ​គន្លង​នៃ​ព្រះ​ពុទ្ធ​សាសនាដែរ​ ដូច​ជា​នៅ​ក្នុង​ទស​ពិធ​រាជ​ធម៌​ជា​ដើម​។ ហេតុ​នោះ​ហើយ​ទើប​អ្នក​ប្រាជ្ញ​ខាង​សាសនា​​ទាំង​ឡាយ​ខិត​​ខំ​សិក្សា​ស្រាវ​ជ្រាវ​រក​ទ្រឹស្តី​​ល្អៗ​ដែល​មាន​តំលៃ​ដល់​ជាតិ​ ដល់​សាសនា​ដើម្បី​សុខ​សន្តិ​ភាព​ក្នុង​សង្គម​។

No comments yet

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

You are commenting using your WordPress.com account. Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

You are commenting using your Twitter account. Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

You are commenting using your Facebook account. Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.