ទិវាអ្នកម្តាយ
ទិវាអ្នកម្តាយ បានរៀបចំឡើងនៅថ្ងៃទី ១២ សីហា ២០១១ កម្មវិធីដែលគេបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសថៃ។កាលពីថ្ងៃទី ១២ សីហាកន្លងទៅនេះវីទ្យាល័យរបស់ខ្ញុំក៏បានចាត់ចែងរៀបចំ កម្មវិធីទិវាអ្នកម្តាយនេះផងដែរ នៅក្នុងនៅមាននិស្សិតអាហារូបករណ៍ខ្មែរមួយចំនួនបានចូលរួម គោលបំនងក្នុងទិវាអ្នកម្តាយគឺអោយយើងសារភាពក្តីស្រលាញ់និងសូមអភ័យទោសចំពោះអ្នកម្តាយរបស់យើង៕
វិធីអង្គុយឱ្យត្រឹមត្រូវនៅមុខកញ្ចក់កុំព្យូទ័រ
អ្នកបំពេញការងារនៅក្នងការិយាល័យសម័យថ្មីនេះក្នុង១ថ្ងៃៗ បានចំណាយពេលវេលាទៅលើការអង្គុយនៅមុខកុំព្យូទ័រស្រប ពេលដែលដៃក៏ប្រើម៉ៅអស់រយៈពេលមួយម៉ោងទៀតរហូតដល់ល្ងាចទើបងើបចេញពីតុធ្វើការ។ លក្ខណៈបែបនេះរមែងបង្ហាញថា មានបញ្ហាខ្លះកើតឡើងពីការងារ Read more…
ពោត ជួយកម្ចាត់ជាតិពុល ក្នុងរាងកាយ
តាមការសិក្សានាពេលថ្មីនេះ បានរកឃើញថា ពោតផ្អែមដែល ចម្អិនរួមហើយទោះជាស្ងោរ ឬអាំងក្ដី ក៏អាចជួយលាងជម្រះជាតិពុល ក្នុងរាងកាយ បានយ៉ាងល្អដែរព្រោះថា បន្ទាប់ពីឆ្លងកាត់ការចម្អិនរួចហើយ នឹងមានសារធាតុម្យ៉ាង ដែលហៅថា �អាស៊ីដហយ្វេរូលិក� ជាសារធាតុដ៏មាន ប្រយោជន៍ចំពោះរាងកាយ ចេញមកលាងជម្រះជាតិពុលក្នុងរាងកាយ ហើយមានប្រសិទ្ធ ភាពក្នុងការលាងម្រះខ្ពស់ទៀតផង។
វិទ្យាល័យកំពង់ឈើទាល
អំណោយដ៏មានតំលៃចេញពីព្រះបញ្ញាញាណ
វិទ្យាល័យកំពង់ឈើទាល
ព្រះអង្គក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃទ្រង់បានកសាង
វិទ្យាល័យកំពង់ឈើទាល ដែលមានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ ដើម្បីធ្វើជាព្រះរាជអំណោយថ្លៃថ្លានិងប្រកប
ដោយនិរន្តរភាពជូនដល់ប្រជាជនកម្ពុជាដើម្បីនឹងតបស្នងនូវទឹកចិត្តសប្បុរសធ៌មនិង
នំព្រះចន្ទ ឬនំព្រះខែ
នំព្រះចន្ទ ឬនំព្រះខែ ភាសាចិនហៅយេប៊ិញ គឺជានំពិសេសសំរាប់ពិធីបុណ្យសែនព្រះចន្ទនាពាក់កណ្តាលរដូវស្លឹកឈើជ្រុះហៅបុណ្យ ZHONGQIU JIE ។
តើប្រពៃណីនេះចេញមកពីណា? លោកវ៉ាង ឡៃហួ សាស្ត្រាចារ្យនៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមក្រុងទៀនជីន និងជាអ្នកជំនាញការខាងវប្បធម៌ចិនពន្យល់យើងពីរឿងនេះ ។ នំព្រះចន្ទដែលមានរាងមូល គឺជានិមិត្តរូបនៃ សុភមង្គល និងការជួបជុំ ។ គេពុំបានដឹងថាតើទំនៀមទំលាប់នេះ មានពីពេលណាមកនោះទេ ។ តាំងពីដើមមក នំ នេះគឺជាតង្វាយចំពោះព្រះចន្ទ ។ ក្រោមរជ្ជកាលហាន (ឆ្នាំ២០៦ មុនគ្រិស្តសករាជដល់ឆ្នាំ២២០ ក្រោយគ្រិស្តសករាជ) នំទាំងឡាយដូចជានំ ZHENGBING (ចំហុយ) នំហ៊ូប៊ិញ (ដុត) នំតាំងប៊ិញ (ចំអិនក្នុងស៊ុប) បានលេចចេញរូបរាងឡើង ។
បុណ្យភ្ជុំបិណ្ឌ
នៅសល់តែរយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ រដូវបុណ្យភ្ជុំបិណ្ឌនឹងឈានចូលមកដល់ហើយប្រជាពលរដ្ឋអ្នកកាន់ព្រះពុទ្ធសាសនាតែងនិយាយពីមួយទៅមួយពីរឿងបុណ្យភ្ជុំបិណ្ឌនេះ ហាក់ដូចជារង់ចាំថ្ងៃពិសេសនេះចូលមកដល់ឆាប់ៗដើម្បីចូលរួមដោយទឹកចិត្តជ្រះថ្លា។
ទាក់ទងនឹងរឿងបុណ្យភ្ជុំបិណ្ឌខាងលើ តាមអាចារ្យជំនាន់ដើមជាអ្នកឈ្លាសវៃខាងទ្រឹស្តីព្រះពុទ្ធសាសនាបានបញ្ចេញទស្សនៈទុកមកថា ដល់ថ្ងៃភ្ជុំបិណ្ឌហើយ បើពួកញាតិសន្តានកូនចៅមិនយកចង្ហាន់ទៅវត្តទេ ពេលពួកប្រេតដើររកស៊ើបអង្កេតគ្រប់ប្រាំពីរវត្តហើយក៏នៅមិនឃើញទៀតនោះ ពួកប្រេត(អ្នកស្លាប់) ដាក់បណ្តាសាដោយពាក្យអាក្រក់បំផុត តែបើបានឃើញកូនចៅញាតិសន្តានទៅវត្តធ្វើបុណ្យភ្ជុំបិណ្ឌហើយតែងឱ្យពរជ័យសព្ទសាធុការ រកស៊ីមានបានចំរុងចំរើន ត្រជាក់ត្រជំ សុខដុមរមនា មានសិរីសួស្តី អាយុយឺនយូរ បានសុខពីលោកនេះរហូតបរលោក។ ទោះបីជាទស្សនៈនេះកន្លងពីទ្រឹស្តីពុទ្ធសាសនាខ្លះមែន តែជាការបង្ហាញសុច្ឆន្ទៈដ៏វិសេសថ្លៃថ្លាណាស់ ដោយលោកខ្លាចកូនចៅជំនាន់ក្រោយភ្លេចវត្តអារាមទៅជាមនុស្សមិនស្គាល់បាប បុណ្យ គុណ ទោស អាក្រក់ ល្អ ដោយហេតុថា សាសនានេះហើយជាឫសគល់នៃវប្បធម៌ បើមនុស្សវៀរសាសនា វត្តអារាម ដូចភ្លេចអត្តសញ្ញាណរបស់ខ្លួនដូច្នេះដែរដូចពាក្យលោកលើកឡើងថា «សាសនារលត់ជាតិរលាយ»ព្រោះសាសនាជាមូលដ្ឋាននៃសេចក្តីល្អរបស់មនុស្ស ។ សូម្បីតែក្សត្រក៏មានធម៌គ្រប់គ្រងតាមលំនាំគន្លងនៃព្រះពុទ្ធសាសនាដែរ ដូចជានៅក្នុងទសពិធរាជធម៌ជាដើម។ ហេតុនោះហើយទើបអ្នកប្រាជ្ញខាងសាសនាទាំងឡាយខិតខំសិក្សាស្រាវជ្រាវរកទ្រឹស្តីល្អៗដែលមានតំលៃដល់ជាតិ ដល់សាសនាដើម្បីសុខសន្តិភាពក្នុងសង្គម។
សារ៉ាយសមុទ្រ
សារ៉ាយសមុទ្រជាប្រភេទអាហារម្យ៉ាងមានគុណប្រយោជន៍ដល់រាងកាយ និងជួយធ្វើឱ្យមានសុខភាពល្អប្រសើរផងដែរ ។ ខាងក្រោមនេះជាប្រភេទសារធាតុនីមួយៗដែលមាននៅក្នុងបន្លែសារ៉ាយសមុទ្រ ៖
-សារធាតុ «អាយអូឌីន» ៖ ជាធម្មតាមនុស្សមានតំរូវការ «អាយអូឌីន» ប្រហែលពី០,១-០,៣មីល្លីក្រាម ក្នុងមួយថ្ងៃ ។ តាមការស្រាវជ្រាវបញ្ជាក់ថា ការទទួលទានសារ៉ាយសមុទ្រដែលមានបន្ទះស្តើងទំហំ២សង្ទីម៉ែត្រ៤ជ្រុង នឹងជួយបំរុងដល់តំរូវការនៃរាងកាយក្នុង១ថ្ងៃ និងជួយការពារជំងឺពក.កបាន ។
-សារធាតុដែក ៖ សារ៉ាយសមុទ្រជាប្រភេទអាហារសំបូរដោយសារធាតុដែក ជួយទ្រទ្រង់ពណ៌សម្បុរឱ្យមានសភាពស្រស់ស្អាត រួមទាំងជួយសក់ឱ្យមានពណ៌ខ្មៅ និងរលើបរលោងកាន់តែខ្លាំង ។
-សារធាតុទង់ដែង ៖ សារធាតុទង់ដែងមានតួនាទីស្រូបយកសារធាតុដែក និងផលិតសារធាតុ «អ៊ីម៉ូគ្លូប៊ីន» នៅតាមឆ្អឹង ប្រសិនបើរាងកាយមានកង្វះសារធាតុនេះនឹងធ្វើឱ្យមានជំងឺកោសិកាឈាម ឬឈាម.សស៊ីឈាមក្រហម និងសក់ជ្រុះយ៉ាងងាយស្រួល ។
-សារធាតុស័ង្កសី ៖ ជាប្រភេទសារធាតុម្យ៉ាងមានក្នុងសារ៉ាយសមុទ្រ ជួយធ្វើឱ្យប្រព័ន្ធការពារមេរោគក្នុងរាងកាយរឹងមាំ ។ សារធាតុសរសៃក្នុងអាហារជួយបង្កើនបរិមាណលាមក ធ្វើមិនឱ្យហើមពោះ និងជំនួយដល់ការបណ្តេញសារធាតុពុលផ្សេងៗនៅក្នុងផ្លូវរំលាយអាហារ ៕










